ព្រះពុទ្ធដីការ Vs. សង្ឃដីការ

មនុស្សភាគច្រើនបានប្រើប្រាស់ពាក្យ “ពុទ្ធដីការ” និង “សង្ឃដីការ” មិនបានត្រឹមត្រូវ។ »សង្ឃដីការ= សំដីរបស់ព្រះសង្ឃ ឧ. សម្តេចសង្ឃរាជ ជួន ណាតបានមានសង្ឃដីការថាអក្សរសាស្រ្តខ្មែរមានឬសគុណជ្រៅជ្រះ។ »ពុទ្ធដីការ= សំដីរបស់ព្រះពុទ្ធ ឧ. ព្រះពុទ្ធបានមានពុទ្ធដីការថា “អត្តាហិ អត្តនោនាថោ”។

Translator Vs. Interpreter

មានមនុស្សជាច្រើនបានសួរខ្ញុំថាតើ ​Translator និង Interpreter ខុសគ្នាដូចម្តេច? ខាងក្រោម​នេះជា​ចំលើយ៖ (១) Translator (ន) អ្នកបកប្រែឯកសារ (២) Translation (ន) ការបកប្រែឯកសារ (៣) Interpreter (ន) អ្នកបកប្រែផ្ទាល់មាត់ (៤) Interpreting (ន) ការបកប្រែផ្ទាល់មាត់